គ្មាននរណាម្នាក់និយាយថា «ខ្ញុំចូលចិត្តអ៊ុតសម្លៀកបំពាក់ណាស់។» នោះទេ!
តើអ្នកដឹងទេថា អ្នកអាចកាត់បន្ថយការអ៊ុតសម្លៀកបំពាក់តាមរយៈការបោកសម្លៀកបំពាក់របស់អ្នកជាមួយម៉ាស៊ីនបោកសម្លៀកបំពាក់? នេះជារបៀបបោកសម្លៀកបំពាក់មិនឲ្យសាច់ក្រណាត់ជ្រួញ៖
១. កុំដាក់សម្លៀកបំពាក់ច្រើនពេកក្នុងម៉ាស៊ីនបោកសម្លៀកបំពាក់របស់អ្នក ពីព្រោះវាអាចធ្វើឲ្យស្ទះប្រព័ន្ធទឹក។ ដូចនេះ អ្នកត្រូវប្រាកដថា អ្នកដាក់សម្លៀកបំពាក់កុំឲ្យណែនពេក ដើម្បីឲ្យប្រព័ន្ធទឹកអាចហូរបានល្អ។ ការធ្វើបែបនេះ អ្នកមិនត្រឹមតែអាចជួយឲ្យសម្លៀកបំពាក់របស់អ្នកកាន់តែស្អាតនោះទេ តែថាមទាំងកាត់បន្ថយស្នាមជ្រួញលើសាច់ក្រណាត់ថែមទៀតផង។
២. កុំកំណត់ចំនួនរង្វិលរបស់ម៉ាស៊ីនបោកសម្លៀកបំពាក់របស់អ្នកលឿនពេក។ ការបន្ថយចំនួនរង្វិលនៃម៉ាស៊ីនអាចធ្វើឲ្យមានទឹកច្រើននៅក្នុងក្រណាត់របស់អ្នកច្រើន បន្ទាប់ពីបោកសម្អាតហើយ ប៉ុន្តែវាក៏អាចជួយកាត់បន្ថយភាពជ្រួញនៃសាច់ក្រណាត់ថែមទៀតផង។
៣. ប្រើប្រាស់ទឹកបន្ទន់សម្លៀកបំពាក់។ ទឹកបន្ទន់សម្លៀកបំពាក់មិនត្រឹមតែជួយធ្វើឲ្យសម្លៀកបំពាក់របស់អ្នកមានក្លិនក្រអូបនោះទេ តែថែមទាំងជួយបន្ទន់សាច់ក្រណាត់ថែមទៀតផង។ ដូចនេះអ្នកនឹងមានភាពងាយស្រួលក្នុងការអ៊ុតសម្លៀកបំពាក់របស់អ្នកជាមិនខាន។
៤. ធ្វើការដាក់ហាលសម្លៀកបំពាក់របស់អ្នកភ្លាមៗបន្ទាប់ពីធ្វើការបោកសម្អាតរួចរាល់។ កុំភ្លេចរលាស់សម្លៀកបំពាក់របស់អ្នកមុននឹងដាក់ហាល។
ធ្វើតាមវិធីសាស្ត្រទាំងនេះ នោះអ្នកនឹងកាន់តែមានភាពងាយស្រួលក្នុងការបោកសម្អាតសម្លៀកបំពាក់របស់លោកអ្នក!
Oh, I love ironing clothes… Said no one ever!
Do you know we can reduce this task, starting from when you wash your clothes in the washing machine? This is “How to wash clothes and cause fewer wrinkles”.
1. Don’t put too big load into the washing machine. You have to allow the space for the clothes and the water to flow. Not only you’ll get cleaner clothes, but they’ll also be less wrinkled.
2. Reduce the spinning cycles. This will keep more water in your clothes after wash, but also help reduce the wrinkles.
3. Use fabric softener. Apart from giving the fresh scent, it also helps to smoothen the fabric, make it’s easier to iron them.
4. Immediately hang them after washing. Don’t forget to shake out your clothes before hanging.
By following these easy tips clothes washing would be much easier!
0 Comments